ជំងឺទ្រីសូមីទី២១

? ជំងឺDown syndrome រឺ ទ្រីសូមីទី២១ គឺជាជំងឺទាក់ទងសែន(Genetic) ដែលកើតឡើងនៅពេលដែលក្រូម៉ូសូមទី២១មាន៣។ «ទ្រីសូមី» ជាពាក្យបច្ចេកទេសដែលមានន័យថាមានក្រូម៉ូសូម៣ – ទ្រី​ = ៣។ ជាធម្មតា គ្រប់កោសិការបស់មនុស្សម្នាក់ៗមាន ក្រូម៉ូសូម ៤៦ ក្រូម៉ូសូម ឬ ២៣គូ តាមលំដាប់ពី ១ដល់២៣ ដោយលំដាប់នីមួយៗមានក្រូម៉ូសូមមួយគូដែលមួយបានមកពីម្តាយ និងមួយទៀតបានមកពីឪពុក។

Down syndrome - Symptoms and causes - Mayo Clinic

តើហេតុអ្វីអ្នកជំងឺDown syndrome មានក្រូម៉ូសូមទី២១រហូតដល់ទៅ៣?

? យើងបានដឹងរួចមកហើយថាក្រូម៉ូសូមរបស់កូនពាក់កណ្តាល(២៣) បានមកពីមេជីវិតរបស់ម្តាយហើយពាក់កណ្តាលទៀត(២៣)បានមកពីមេជីវីតរបស់ឪពុក។ ដោយសារតែក្រូម៉ូសូមរបស់កោសិកាមនុស្ស មាន៤៦ ហេតុនេះដើម្បីទទួលបានមេជីវិតដែលមានក្រូម៉ូសូមតែ២៣ កោសិកាដើមរបស់មេជីវិតត្រូវធ្វើចំនែកកោសិកាតាមរបៀបមួយហៅថា «មេយ៉ូស»។ នៅក្នុងមេយ៉ូស កោសិកាចែកខ្លួនជា២ ដោយចែកក្រូម៉ូសូមម្នាក់ពាក់កណ្តាល គឺពីកោសិកាមួយដែលមានក្រូម៉ូសូម៤៦ ​ទៅជាកោសិកាពីរដែលមានក្រូម៉ូសូម២៣ (ដំណើរការមេយ៉ូសស្មុគស្មាញជាងនេះ ហើយមែនទែនទៅកោសិកាដើមមួយបង្កើតបានកោសិកាមេជីវិត៤)។

អាចមានមូលហេតុ២ ដែលធ្វើអោយក្រូម៉ូសូមទី២១មានដល់ទៅ៣។

✅ មូលហេតុទី១គឺ នៅពេលកំណកំណើតមេជីវិតរបស់ម្តាយរឺឪពុក ការធ្វើមេយ៉ូសមិនប្រក្រតីដោយមេជីវិតមួយទទួលបានក្រូម៉ូសូម២៤ (ក្រូម៉ូសូមទី២១ លើស១)។ នៅពេលដែលមេជីវិតដែលមានក្រូម៉ូសូម២៤ជួបជាមួយមេជីវិតដែលមានក្រូម៉ូសូមធម្មតា (២៣) នឹងបង្កើតបានសុីកូត(កោសិកាកូន)ដែលមានក្រូម៉ូសូម៤៧ ពោលគឺក្រូម៉ូសូមទី២១មានដល់ទៅ៣។ នៅក្នុងករណីនេះគ្រប់កោសិកាទាំងអស់របស់កូនមានក្រូម៉ូសូម៤៧។

Trisomy 21 | Obgyn Key

✅ មូលហេតុទី២គឺ នៅពេលដែលកោសិកាដំបូងរបស់កូន ឬកោសិកាសុីកូតធម្មតា(មានក្រូម៉ូសូម៤៦) ធ្វើចំនែក«មីតូស»ដើម្បីបង្កើតចំនួននិងលូតលាស់ជាទារក កោសិកាខ្លះធ្វើចំនែកមិនប្រក្រតីហើយមានក្រូម៉ូសូមទី២១លើស១។ ក្នុងករណីនេះ កោសិកាខ្លះរបស់កូនមានក្រូម៉ូសូម៤៦ធម្មតា ហើយកោសិកាខ្លះទៀតមានក្រូម៉ូសូម៤៧។

? ការស្រាវជ្រាវបានរកឃើញថា ក្នុងចំណោមអ្នកជំងឺទ្រីសូមី១០០អ្នក មាន៨៨នាក់កើតជំងឺនេះដោយសារមេជីវិតរបស់ម្តាយមានក្រូម៉ូសូម២៤, ៣៣នាក់កើតជំងឺនេះដោយសារមេជីវិតរបស់ឪពុកមានក្រូម៉ូសូម២៤ ហើយ៣នាក់កើតឡើងដោយសារការលូតលាស់មិនធម្មតានៃកោសិកាសុីកូតធម្មតា។

តើជំងឺDown syndrome ឬទ្រីសូមីទី២១ អាចព្យាបាលដែលរឺទេ?

? មកដល់ពេលបច្ចុប្បន្ននេះ គ្មានវិធីព្យាបាលជំងឺនេះឡើយ។ ស្ត្រីមានផ្ទៃពោះដែលតាមដានសុខភាពកូនក្នុងផ្ទៃ អាចដឹងអំពីលក្ខណៈរបស់ទារកតាំងពីនៅក្នុងផ្ទៃ។ ឪពុកម្តាយរបស់ទារកអាចនឹងត្រូវប្រឈមជំរើសពីរ គឺពន្លូតកូន រឺរក្សាកូននិងត្រៀមខ្លួនត្រៀមចិត្តចិញ្ចឹមបីបាច់គេ។

អ្នកប្រហែលជាចាប់អារម្មណ៍យល់បន្ថែមទៀតអំពីការបង្កកំណើត៖ https://www.facebook.com/biology.cambodia/posts/702248420613556

ពន្យល់ពាក្យ៖

  • មេយ៉ូស គឹជាការចែកខ្លួនរបស់កោសិកាដែលមានការបន្ថយចំនួនក្រូម៉ូសូមពាក់កណ្តាល។ វាគឺជាដំណើរការដែលកោសិកាដើមរបស់មេជីវិតឆ្លងកាត់ដើម្បីបង្កើតមេជីវិត។
  • មីតូស គឺជាការចែកខ្លួនរបស់កោសិកាដែលមានការថែរក្សាចំនួនក្រូម៉ូសូមអោយនៅថេរ។ វាគឺជាដំណើរការដែលកោសិកាលូតលាស់ប្រើប្រាស់ដើម្បីបង្កើតចំនួនរឺជួសជុលកោសិកាដែលបាត់បង់។ ជាក់ស្តែង ដើម្បីវិវត្តពីកោសិកាតែមួយ ទៅជាមនុស្សម្នាក់ កោសិកាត្រូវធ្វើចំនែកមីតូស។

Reference

https://www.cdc.gov/ncbddd/birthdefects/downsyndrome.html

Was this helpful?

3 / 1