ក្លូន

Human cloning - Stock Image - G340/0046 - Science Photo Library

ការក្លូនគឺជាបច្ចេកវិទ្យាដែលអ្នកវិទ្យសាស្រ្តប្រើដើម្បីបង្កើតសារពាង្គកាយមួយរឺច្រើនដែលមានព័ត៌មានសេនេទិច រឺលក្ខណៈដូចគ្នាបេះបិទទៅនឹងសារពាង្គកាយដើម។ 

គេអាចក្លូន​ សែន កោសិកា ជាលិកា និងសូម្បីតែសត្វមួយទាំងមូល។

សារពាង្គកាយក្លូនខ្លះមានរួចស្រេចនៅក្នុងធម្មជាតិ។ ជាក់ស្តែងសារពាង្គកាយដែលកើតពី កោសិកាតែមួយដូចជាបាក់តេរី ពួកវាបន្តពូជពង្សតាមរយៈការបង្កើនចំនួនតែរក្សាពត៌មានសេនេទិចអោយនៅដូចៗគ្នាដដែល។ 

ចំពោះមនុស្សកូនភ្លោះពិតគឺជាក្លូនធម្មជាតិ។ ពួកគេកើតចេញពីស៊ុតបង្កកំណើតតែ១ដែលផ្តាច់ចេញពីគ្នា ហើយមានពត៌មានសេនេទិចរឺADN ដូចគ្នាបេះបិទ។ 

Human cloning successfully makes embryonic stem cells | Stem cells, What is  cloning, Somatic cell

សព្វថ្ងៃអ្នកវិទ្យាសាស្រ្តក៏បង្កើតក្លូននៅក្នុងមន្ទីរពិសោធន៍ផងដែរ។  ជាញឹកញាប់គឺពួកគេក្លូនសែន(អង្កត់មួយនៃADN) ដើម្បីសិក្សាអំពីសែននោះ។ ដើម្បីក្លូនសែនមួយ អ្នកវិទ្យាសាស្រ្តដកយកអង្កត់ADNដែលគេចង់ក្លូននោះពីភាវៈរស់ហើយយកវាទៅបញ្ចូលក្នុងសារពាង្គកាយធ្មួលដែលអាចជាបាក់តេរី រឺផ្សិតដំបែរ។ គ្រប់ពេលដែលសារពាង្គកាយធ្មួលបន្តពូជ បង្កើនចំនួនរបស់វា​ គេនឹងទទួលបានសែនដែលគេចង់បានបន្ថែមទៀត។ 

ក្នុងការក្លូនសត្វ គេអាចធ្វើតាម២របៀប។ របៀបទី១គឺគេកាត់អំប្រ៊ីយ៉ុងជា២ចំណែក។ គេយកចំណែកនីមួយៗទៅដាក់ក្នុងស្បូនរបស់សត្វមេ។​ ក្រោយមក ចំណែកនៃអំប្រ៊ីយ៉ុងនេះនឹងវិវត្តទៅជាសត្វពេញលក្ខណៈហើយមានព័ត៌មានសេនេទិចដូចគ្នាបេះបិទ។ 

វិធីទី២គឺ គេយកណ្វៃយ៉ូនៃកោសិកាសូមាទិចទៅដាក់ក្នុងកោសិកាស៊ុតបង្កកំណើត។ កោសិកាសូម៉ាទិចគឺជាកោសិកាធម្មតាដែលមានផ្ទុកក្រូម៉ូសូម២៣គូ ខុសពីមេជីវិតញឺនិងឈ្មោលដែលមានតែ២៣ប៉ុណ្ណោះ។ របៀបដែលគេធ្វើគឺគេយកណ្វៃយ៉ូដើមរបស់ស៊ុតបង្កកំណើតចេញ ហើយដាក់ណ្វៃយ៉ូរបស់កោសិកាសូម៉ាទិចចូល។ អំប្រ៊ីយ៉ុងដែលលូតលាស់ចេញពីស៊ុតនេះក៏ត្រូវបានគេយកទៅដាក់ក្នុងស្បូនសត្វញីដើម្បីអោយវាលូតលាស់ជាសត្វពេញលក្ខណៈ។

នៅឆ្នាំ១៩៩៦ អ្នកវិទ្យាសាស្រ្តជនជាតិស្កុតឡែនបានក្លូនសត្វថនិកសត្វជោគជ័យមុនគេបង្អស់។ សត្វនោះគឺជាសត្វចៀមមួយក្បាលដែលគេដាក់ឈ្មោះថា Dolly។ Dolly គឺជាចៀម

cloning | Definition, Process, & Types | Britannica

ក្លូនដែលកើតដោយគេយក ណ្វៃយ៉ូនៃកោសិកាដោះរបស់ចៀមពេញវ័យ (កោសិកាសូម៉ាទិច)ទៅដាក់ក្នុងស៊ុតបង្កកំណើតដែលគ្មានណ្វៃយ៉ូ។ ចាប់ពីពេលនោះមក អ្នកវិទ្យាសាស្រ្តបានទទួលជោគជ័យក្នុងការក្លូនសត្វផ្សេងៗដូចជាទន្សាយ ឆ្មារ សេះ និងគោជាដើម។ 

ទោះជាយ៉ាងនេះក្តី មិនទាន់មានអ្នកណាក្លូនមនុស្សនៅឡើយទេ ដោយសារហេតុផលក្រមសីលធម៌។ 

អ្នកវិទ្យាសាស្រ្តប្រើប្រាស់បច្ចេកវិទ្យាក្លូននេះដើម្បីប្រយោជន៍ជាច្រើនដូចជា​ ការបង្កើតបណ្តុំកោសិកាSTEM Cell ចេញពីអំប្រ៊ីយ៉ុងក្លូន។ STEM cell គឺជាកោសិកាពិសេសដែលគេអាចធ្វើអោយវាលូតលាស់ទៅជាកោសិកាផ្សេងៗដែលអាចជំនួសកោសិកាមនុស្សដែលខូចបាន។ ឧទាហរណ៍ អ្នកវិទ្យាសាស្រ្តអាចបំលែងកោសិកាSTEM cell ទៅជាកោសិកាប្រសាទដើម្បីជួសជុលអ្នកដែលខូចសរសៃប្រសាទឆ្អឹងខ្នង រឺអោយក្លាយទៅជាកោសិកាផលិតអរម៉ូនអាំងស៊ុយលីនសំរាប់ព្យាបាលទឹកនោមផ្អែម។ ការក្លូនក៏អាចជាអត្ថប្រយោជន៍មួយដែរក្នុងការព្យាបាលរបួសអោយជាលឿនដោយគ្រូពេទ្យក្លូនកោសិកាណាដែលរាងកាយត្រូវការ។

ចំណែកការក្លូនសត្វវិញ ក៏មានប្រយោជន៍ផងដែរ។ ពេលខ្លះអ្នកវិទ្យាសាស្រ្តក្លូនសត្វទុកសំរាប់ពិសោធន៍ពីជំងឺផ្សេងៗ។ ពេលខ្លះទៀតគេក្លូនសត្វដូចជាគោដើម្បីអោយវាផ្តល់សាច់ច្រើន។ លើសពីនេះទៅទៀតបច្ចេកវិទ្យាក្លូនថែមទាំងអាចអោយគេបង្កើតសត្វដែលងាប់ទៅហើយអោយរស់ឡើងវិញទៀតផង។ នៅឆ្នាំ២០០១ គេបានក្លូនឆ្មារចិញ្ចឹមមួយក្បាលឈ្មោះCCចេញពីឆ្មារដែលបានស្លាប់រួចទៅហើយ។ 

សាកស្រមៃមើល ប្រសិនបើថ្ងៃណាមួយគេរកឃើញADNរបស់សត្វដាយណូស័រ ប្រហែលជាគេនឹងក្លូនសត្វដាយណូស័រអោយរស់ឡើងវិញផងក៏មិនដឹង? តើគេពិតជានឹងអាចក្លូនសត្វដែលផុតពូជអោយរស់ឡើងវិញបានរឺទេ? 

Was this helpful?

1 / 0